មក​សាក​ល្បង​ធ្វើ​សូកូឡា​សម្រាប់​ជា​កាដូរ​បុណ្យ​ណូអែល​ដល់​អ្នក​ជាទី​ស្រលាញ់​ជាមួយ​គ្នា!

  • 2017-12-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ណូអែល​ជិត​មក​ដល់​អញ្ចឹង​ចង់​សាក​ធ្វើ​សូកូឡា​ដោយ​ផ្ទាល់​ដៃ​ដែរ​ទេ? ជូន​ជាកាដូ​​ ទៅ​មនុស្ស​ជាទី​ស្រលាញ់ ជាមួយនឹង​កាដូ ដែល​យើង​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ​មាន​តម្លៃ​ជាង​របស់​ដែល​យើង​ទិញ​ទៀត​ណា។​​ តោះ​ មិន​ថា​ជា​នារិ​ ឬ​ បុរស​នោះ​ទេ​ គឺ​អា​ចធ្វើ​សូកូឡានេះ​ខ្ចប់​ជា​កាដូ​បាន​គ្រប់​គ្នា​។ ចឹង​យើង​ទៅ​ជាមួយ​ Sabay Der នឹង​បង្ហាញ​ពី​របៀប​ធ្វើ​សូកូឡា​បែប​ងាយ​ៗ​ដល់​អ្នក​ទាំង​អស់​គ្នា៖

គ្រឿងផ្សំ ៖​

សូកូឡា​ខ្មៅ​ចំនួន ២០០ក្រាម

កាក​ដូង​ចំនួន ៣\៤ នៃ​ចាន

គ្រាប់ធញ្ញជាតិ (Nut, flakes) កន្លះចាន

របៀបធ្វើ

1. ដាក់​សូកូឡា​ចូល​ទៅ​ក្នុង​ចាន​គោម​ហើយ​យក​ចាន​គោម​នោះ​ដាក់​ពី​លើ​ឆ្នាំង​ដែល​កំពុង​ដាំ​ទឹក​ពុះ។ សូម​កុំ​ឲ្យ​ចាន​គោម​នោះ​ប៉ះ​ជាមួយ​នឹង​ទឹក ។

2. អ្នក​ត្រូវ​ត្រៀម​ពុម្ព​ចាក់​សូកូឡា​ណា​ដែល​មាន​រូប​Christmas។

3. បន្ទាប់​ពី​កូរ​សូកូឡា​ឲ្យ​រលាយ​ហើយ ចាក់​សូកូឡា​ពាក់​កណ្ដាល​ចូល​ទៅ​ក្នុង​ចាន​ដែល​មាន​គ្រាប់ធញ្ញជាតិ​ (Nut, flakes)

4. រីឯ​សូកូឡា​ដែល​នៅ​សល់​ចាក់​ចូល​ទៅ​ក្នុង​ចាន​ដែល​មាន​កាក​ដូង​ ហើយ​កូរ​ឲ្យ​សព្វ។

5. ចាក់​សូកូឡា​ដែល​បាន​លាយ​ជាមួយ​កាក​ដូង​នោះ​ចូល​ទៅ​ក្នុង​ពុម្ព។

6. ហើយ​សូកូឡា​ដែល​បាន​លាយ​ជាមួយ​គ្រាប់​ធញ្ញជាតិ​យក​មក​ដាក់​នៅ​លើ​ក្រដាស​ដែល​មិន​ស្អិត ( Non-Stick Paper)។​ សូកូឡា​នោះ​មាន​រូបរាង​ដូច​ជា​ដុំ​ថ្ម​តូចៗ​អញ្ចឹង។

7. បន្ទាប់​មក​ទុក​ឲ្យ​កក​ចាំ​យក​សូកូឡា​ទាំង​នោះ​មក​រៀប​ក្នុង​ប្រអប់​ជា​ការ​ស្រេច។

ងាយស្រួល​ណាស់​មែន​ទេ? កុំ​ភ្លេច​សាកល្បង​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ណា!​ សម្រាប់​សម្ភារៈ​និង​គ្រឿងផ្សំ​អាច​រក​ទិញ​បាន​នៅ​តាម​បណ្ដា​ផ្សារ​ទំនើប​នានា។


ប្រភព៖ Snapguide ប្រែ​សម្រួល៖ Sey