ប្រើតិចនិកនេះ គ្មានអ្នកណាអាចឆែក Facebook លើ iPhone អ្នកបានដាច់ខាត
- 2017-01-03 17:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើតិចនិកនេះ គ្មានអ្នកណាអាចឆែក Facebook លើ iPhone អ្នកបានដាច់ខាត
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនដែលប្រើ Facebook លើ iPhone ប្រហែលមិនទាន់ដឹងមុខងារពិសេស Passcode មានស្រាប់លើ Facebook នោះទេ។ មុខងារនេះ អាចឲ្យអ្នកប្រើលេខសម្ងាត់បិទគណនី មិនឲ្យអ្នកណាអាចលួចឆែកឆេរ Facebook អ្នកបានឡើយ។ ដូច្នេះអ្នកមិនបាច់លំបាកដោនឡូតកម្មវិធីសម្រាប់ចាក់សោរកម្មវិធី Facebook ទៀតឡើយ។
ពេល Log Out គណនីពីកម្មវិធី Facebook លើ iPhone អ្នកនឹងឃើញសញ្ញា Settings (សញ្ញាកងចក្រ)។ ។
ចុចលើសញ្ញានេះ នឹងឃើញឃ្លា "Add passcode”
បន្ទាប់មកវាយលេខកូដ ៤ខ្ទង់ដែលអ្នកចង់បាន រួចចុចពាក្យ Back
ពេលចុចលើរូប Profile ហ្វេសប៊ុករបស់អ្នក នោះវានឹងទាមទារឲ្យវាយលេខកូដ ៤ខ្ទង់ ដែលបានកំណត់។
បើចង់ឈប់ប្រើលេខកូដនេះ អ្នកគ្រាន់តែ Log Out គណនីហ្វេសប៊ុកម្តងទៀត ហើយចុចលើសញ្ញា Settings ដដែល នោះនឹងឃើញ៖
បើមានចម្ងល់អីផ្សេងទៀត អាចសួរនៅប្រអប់ Comment ខាងក្រោមនេះ។
អត្ថបទ៖ ផាន់និត