ស្រួល​ណាស់​ ទាញ​យក​តែ​កម្មវិធី​​នេះ​មួយ មាន​ព័ត៌មាន​គ្រប់​បែប​​យ៉ាង​​ពី​កម្មវិធី​​អង្គរ​សង្រ្កាន្ត​

  • 2017-04-11 21:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីទូរសព្ទ​ដៃ "ANGKOR SANGKRANTA" សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នា​ទឹក​ដី​អង្គរ​​ខេត្ត​សៀមរាបបាន​​ដំណើរការ​​ជា​ផ្លូវការ​ ហើយ​ថែម​ទាំង​អាច​ដោនឡូត​​បាន​ដោយ​មិន​គិត​ថ្លៃ​ទៀត​ផង​។

លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja

លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja បាន​ឲ្យ​ដឹង​ថា កម្មវិធី "ANGKOR SANGKRANTA" ដែល​​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​ ជា​ស្នា​ដៃ​ថ្មី​មួយ​ទៀត​ពី Sabay Osja ដែល​​ចូល​រួម​សហការ​ពី​វិបសាយ​ Sabay រួម​នឹង​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ សម្រាប់​ជា​ជំនួយ​​​ផ្តល់​ព័ត៌មាន​សម្បូរ​បែប​ ដល់​ពលរដ្ឋ​ដែល​​ចូលរួម​កម្សាន្ត​ក្នុង​កម្មវិធី​អង្គរ​សង្រ្កាន្ត។

ចូល​ទាញយក​កម្មវិធីនេះ ពលរដ្ឋ​​អាច​ស្វែង​រក​ព័ត៌មាន​ដូច​ជា៖ កម្មវិធី​ប្រចាំ​ថ្ងៃ ផែនទី​សកម្មភាព​​​​ ចរាចរ ដំណឹង​ពី​ការ​បាត់​​របស់​ មាន​លេខទូរសព្ទសំខាន់ៗ ព័ត៌មាន​​ទូទៅ​​ពី​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​បងប្អូន​ដែល​បាន​ចូល​រួម​។

លោក​បាន​បន្ថែម​ថា មុខងារ​ជា​ច្រើនទៀត​ក៏​​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នង​កម្មវិធី​ថ្មី​នេះ រួម​ជាមួយបច្ចេកវិទ្យា Osja AR ដែល​មាន​និមិត្ត​រូប​តំណាង​ឆ្នាំ​នេះ​គឺ​ បង​គជសីហ៍(រូប​មាន់​)ដ៏​ធំ​តែ​ម្ដង ដើម្បី​ឲ្យ​បងប្អូន​ដែល​បាន​ចូល​រួម​អាច​មាន​​ឱកាស​​បាន​​ថតរូប​និងវីឌីអូជាមួយ​ Osja AR ដូច​បង្ហាញ​នៅ​លើ​លុយ​ដែល​ចេញ​​កាល​ពី​ខែ​មុន

កម្មវិធី "ANGKOR SANGKRANTA" មាន​​ទាំង​លើ App Store និង Play Store ដែល​អាច​ទាញ​យក​​ដោយ​ឥត​គិត​ថ្លៃ​ សម្រាប់ Play Store | App Store


អត្ថបទ៖ រក្សា