៦​ ​យ៉ាង​ធ្វើ​ឲ្យ​សក់​ទន់​ដូច​សរសៃសូត្រ

  • 2017-03-20 20:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ម្នាក់ៗ​សុទ្ធ​តែ​មាន​បញ្ហាសក់រឹង​ ព្រោះ​ធាតុអាកាសក្តៅ​ដែល​មានខ្យល់ធូលីច្រើន​​​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ក្នុង​ការ​ថែ​រក្សា​ស្បែក​ ឬ​ដូច​ជា​សក់​ផង​ដែរ​។​ ដូច្នេះ​ថ្ងៃ​នេះ​ Sabay​ ដើរ​សូម​ណែនាំ​នូវ​វីធី​ ៦​ យ៉ាង​ដើម្បី​រក្សា​សក់​របស់​អ្នក​ឲ្យ​ភ្លឺ​រលោង​ និង​ទន់​ល្មើយ​៖​

 

 

 

​១.​ ប្រើ​សាប៊ូ​កក់​សក់​សម​ស្រប​៖​ ថែ​រក្សា​សក់​របស់​អ្នក​ឲ្យ​បាន​ល្អ​ ដោយ​សារ​រដូវ​នេះ​មាន​សំណើម​ខ្ពស់​ ដែល​វា​ធ្វើ​ឲ្យ​កើត​អង្គែ​ ជ្រុះ​សក់​ និង​មាន​កំណើន​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​។​ ​អ្នក​អាច​នឹង​ងាយ​បែក​ញើស​ ​ហើយ​សក់​របស់​អ្នក​ងាយ​នឹង​មាន​ភាព​កខ្វក់​ និង​ស្អិត​ជាប់​គ្នា​។​ ដូច្នេះ​វា​ចាំបាច់​ក្នុង​សម្អាត​សក់​របស់​អ្នក​ជា​ប្រចាំ​ជាមួយ​ប្រភេទ​សាប៊ូ​ដែល​ត្រូវ​នឹង​សសៃ​សក់​របស់​អ្នក​។​

 

 

​២.​ ប្រើ​ conditioner​ ល្អៗ​៖​ សំណើម​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ស្ងួត​ រឹង​ និង​រញ៉េរញ៉ៃ​។​ ប្រភេទ​ conditioner​ ដែល​ល្អ​នឹង​ជួយ​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទន់​រលោង​ និង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មិន​រញ៉េរញ៉ៃ​។​

 

​៣.​ រក្សា​សក់​ឲ្យ​ស្ងួត​ដោយ​ខ្យល់​ធម្មជាតិ​៖​ ជៀសវាង​ប្រើ​ឧបករណ៍​ផ្លុំសក់​ ឬ​គៀបសក់​ ​ដោយសារ​កម្តៅ​នៃ​ឧបករណ៍​ទាំងនេះ​សម្លាប់​សារធាតុ​បំប៉ន​ដែល​ផ្ទុក​នៅ​ក្នុងសក់​ ​និង​ធ្វើ​ឲ្យ​សក់​ងាយ​ខូច​ និង​​ជ្រុះ​។​ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សក់​ឆាប់​ស្ងួត​ឲ្យ​បាន​ឆាប់​ សូម​ប្រើ​ប្រដាប់​ផ្លុំ​សក់​ពី​ចម្ងាយ​។​

 

 

​៤.​ ​ប្រើ​ក្រាស​សិត​សក់​ឈើ​៖​ ​ប្រើ​ក្រាស​ឈើ​ដែល​មាន​ចន្លោះ​សិត​ធំ​ដើម្បី​សិត​សក់​របស់​អ្នក​ ​​ដោយ​សារ​តែ​អំឡុង​រដូវ​នេះ​ ​សក់​របស់​អ្នក​មាន​ភាព​រញ៉េរញ៉ៃ​ ​ស្និត​ឈើ​អាច​រំដោះ​សក់​ជំពាក់​ដោយ​មិន​ធ្វើ​ឲ្យ​សក់​របស់អ្នក​រង​ការ​ខូច​ខាត​។​

 

​៥.​ ប្រើ​ប្រេង​បំប៉ន​សក់​៖​ ​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​សក់​ដោយ​ការ​ប្រើប្រាស់​ប្រេង​នឹង​ជួយ​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មាន​សំណើម​ និង​ភ្លឺ​រលោង​។​

 

 

​៦.​ ទប់ស្កាត់​បញ្ហា​អង្គែ​៖ ដើម្បី​រក្សា​សក់​របស់​អ្នក​មិន​ឲ្យ​មាន​អង្គែ​អ្នក​គួរ​ប្រើ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​លាយ​ជាមួយ​ម្សៅ​គ្រាប់​អាល់មុង​ ហើយ​លាប​នៅ​លើ​សក់​ ​រួច​ទុក​វា​ឲ្យ​ស្ងួត​មុន​ពេល​លាង​ជម្រះ​។​ វិធី​មួយ​ផ្សេង​ទៀត​ក្នុង​កម្ចាត់​អង្គែ​គឺ​ប្រើ​ទឹក​ក្រូច​ឆ្មារ​លាយ​ជាមួយ​ប្រេង​ដូង​ ​ហើយ​យក​វា​មក​លាប​ និង​ត្រដុស​លើ​ក្បាល​របស់​អ្នក​។​ បន្ទាប់​មក​គ្រប​សក់​របស់​អ្នក​ជាមួយ​កន្សែង​ពោះ​គោ​ក្តៅ​ដើម្បី​ទទួល​បាន​ចំហាយ​ស្ទីម​ ហើយ​លាង​សម្អាត​វា​ក្នុង​រយៈពេល​ ១៥​-២០​ នាទី​បន្ទាប់​។​ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​អង្គែ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​របស់​អ្នក​មាន​សុខភាព​ផង​ដែរ​។​

 

​ប្រែ​សម្រួល​៖​ Sam