​​លឿន​ឡើង​! ​ក្រសួង​ផែន​ការ​ ប្រកាស​រើស​មន្រ្តី​ថ្មី​បន្ថែមសម្រាប់​ឆ្នាំ​ ២០១៧​

  • 2017-04-07 00:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​សម្រាប់​ឆ្នាំ​ ២០១៧​ នេះ​ ​ក្រសួង​ផែន​ការ​​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​ការ​​ប្រឡង​ជ្រើស​​រើស​មន្ត្រី​ថ្មី​បន្ថែម​​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​​​​។ ​ដោយ​​​ជ្រើស​យក​​មន្ត្រី​នៅ​ថ្នាក់​កណ្ដាល​ចំនួន​ ២១​ នាក់​ និង ​មន្ត្រី​​នៅ​មន្ទីរ​ផែន​ការ​រាជធានី​ភ្នំពេញ​ ចំនួន​ ១៥​ ​នាក់​។​ ក្នុង​នោះ​ក្រសួង​ក៏​បាន​លើក​ទឹក​ចិត្ត​​ចំពោះ​នារី​ និង ជន​ពិការ​ផង​ដែរ​ ​​សម្រាប់​ការ​ដាក់​ពាក្យ​ប្រឡង​នេះ​។​​​

​ចំពោះ​ ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​​ អាច​​​មក​សុំ​​ពាក្យ​ប្រឡង​​បាន​នៅ​ ​"មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​​ផែន​ការ​ស្ថិតិ" ដែល​មាន​ទី​តាំង​នៅ​ផ្លូវ​លេខ​៥៩៨​ ខាង​ជើង​ស្នង​ការដ្ឋាន​នគរបាល​​​រាជធានី​ភ្នំពេញ​ ​ប្រមាណ​ ៥០០​ ម៉ែត្រ​​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​។​ ​ឈប់​ទទួល​ពាក្យ​នៅ​ ​ថ្ងៃ​ទី​ ២៤ ខែ​មេសា ឆ្នាំ​២០១៧ ​ចំណែក​ឯ​ការ​​ប្រឡង​វិញ​​​នឹង​ធ្វើ​ឡើង​នៅ​​​ថ្ងៃទី៣០ ខែ​មេសា​ ឆ្នាំ​២០១៧​ខាង​មុខ​​។


អត្ថបទ៖ ចន្ថា

ប្រភព៖​ ក្រសួង​ផែន​ការ​