ចង់អានសៀវភៅរឿងភាសាអង់គ្លេស គួរទិញនៅណា?
- 2017-05-17 22:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់អានសៀវភៅរឿងភាសាអង់គ្លេស គួរទិញនៅណា?
ចន្លោះមិនឃើញ
កម្រិតនៃការអាន និងសរសេរភាសាអង់គ្លេសរបស់មិត្តៗយុវវ័យយើងនាពេលឥឡូវនេះគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយពួកគេក៍និយមអានសៀវភៅរឿងជាភាសាអង់គ្លេសផងដែរ។ តែដោយសារតែវាមិនមែនជាភាសាជាតិរបស់យើងដែលអាចរកទិញបាននៅគ្រប់ទីកន្លែង ដូច្នេះថ្ងៃនេះ SabayDer បាននំាយកនូវហាងមួយចំនួនដែលមានលក់សៀវភៅសម្បូរបែប និងមានតម្លៃថោកសមរម្យផងដែរ។
១ Monument Book
ហាងលក់សៀវភៅ Monument Book នេះចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយឥឡូវនេះកំពុងមានដល់ទៅ១២សាខានៅតាមបណ្ដាក្រុងចំនួន៦ នៃប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។ Monument Book មានលក់សៀវភៅរឿងជាភាសាបរទេសជាច្រើនសម្រាប់អតិថិជនគ្រប់វ័យក្នុងតម្លៃសមរម្យបំផុតផងដែរ។ អាសយដ្ឋានផ្ទះលេខ១១១ មហាវិថីព្រះនរត្ដម និងផ្សារទំនើបអ៊ីអនជាន់ទី២។ ទំនាក់ទំនង៖ ០២៣ ២១៧ ៦១៧
២ D’s Books
D’s Books គឺជាហាងលក់សៀវភៅជជុះដែលធ្វើឲ្យតម្លៃសៀវភៅដែលអ្នកប្រាថ្នាចង់បានកាន់តែមានតម្លៃថោកមួយកម្រិតទៀត។ ទោះបីហាងមួយនេះលក់សៀវភៅជជុះពិតប្រាកដមែន តែគុណភាពសៀវភៅនៅល្អ ខ្លះសឹងតែដូចសៀវភៅថ្មីតែម្ដង។ អាសយដ្ឋានផ្លូវលេខ២៤០ ភ្នំពេញ និងផ្លូវ២ធ្នូ ខេត្តសៀមរាប។ ទំនាក់ទំនង៖ ០៩២ ៥២៧ ០២៩
៣ Royal Bookstore
Royal Bookstore កាលពីមុនជា online shop តែដោយសារតែមានការគំាទ្រយ៉ាងសម្បើមពីអតិថិជន ហាងនេះក៍ចាប់ផ្ដើមរីកដុះដាលក្លាយជាហាងមួយយ៉ាងពិតប្រាកដនៅក្បែរផ្សារទួលទំពូង ផ្ទះលេខ២៥D ផ្លូវលេខ៤៥៤ ខណ្ឌចំការមន ភ្នំពេញ។ ទំនាក់ទំនង៖ ០៩៨ ៨៨៨ ៥៧៥
៤ Phnom Penh Bookstore
Phnom Penh Bookstore គឺជា online shop ដែលមានលក់សៀវភៅជាច្រើនប្រភេទ មិនថាចេញជាយូរមកហើយ ឬក៍ទើបតែចេញថ្មីៗក្ដី ក៍ហាងនេះអាចផ្ដល់ជូនអតិថិជនតាមដែលកុម្ម៉ង់។ រយៈពេលកុម្ម៉ង់ក៍ត្រឹមតែ២អាទិត្យប៉ុណ្ណោះ មិនចំាបាច់បារម្ភថាត្រូវចាំយូរនោះទេ។ មិនតែប៉ុណ្ណោះតម្លៃក៍ទាបសឹងតែមិនគួរឲ្យជឿ។ អាសយដ្ឋានផ្ទះលេខ B៧៥ ផ្លូវលេខ១៩៩ ភ្នំពេញ។ ទំនាក់ទំនង៖ ០៩៦ ៦៦២ ៤០០០
៥.Bookshouse Cambodia
ត្បិតតែ Bookshouse Cambodia ទើបតែបង្កើតឡើងក្ដី តែការផ្ដល់ជូននូវសេវាកម្មសម្រាប់អតិថិជនក៍មិនចាញ់គេដែរ។ អាសយដ្ឋានកាច់ជ្រុងរវាងផ្លូវលេខ៣៩០ និង១១៣ ជិតវត្តទួលទំពូង។ ទំនាក់ទំនង៖ ០១២ ៨៨២ ៣១៣
អត្ថបទ៖ sophea kheang