Jajangmyeon ធ្លាប់តែឃើញក្នុងភាពយន្តកូរ៉េ ឥឡូវមានលក់នៅភ្នំពេញហើយ!

  • 2017-06-26 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តដែលជាអ្នកគាំទ្រភាពយន្តកូរ៉េ ប្រាកដជាធ្លាប់ឃើញឈុតដែលតួអង្គបរិភោគមីម្យ៉ាងដែលមានពណ៌ខ្មៅ មើលទៅគួរឱ្យចង់ញ៉ាំណាស់។ វាមានឈ្មោះថា Jajangmyeon ហើយឥឡូវនេះ សម្រាប់ប្រិយមិត្តដែលមានបំណងចង់សាកល្បងរសជាតិអាហារថ្មីនេះ អាចរកទិញបាននៅទៅក្រុងភ្នំពេញហើយ។

ហាង Gogos_cambodia ដែលជាហាងកូរ៉េ ប្រាកដជាមិនធ្វើឱ្យប្រិយមិត្តខកបំណងទេ ជាមួយនឹងអាហារកូរ៉េជាច្រើនប្រភេទ ដែលលោកអ្នកអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត ហើយមានរសជាតិប្លែក ឈ្ងុយឆ្ងាញ់ ក្ដៅៗសម្រាប់រដូវភ្ញៀងនេះ។ តោះ ទៅសាកទាំងអស់គ្នា។

អាសយដ្ឋាន៖ No.23B, St.392 in BKK1 Near BKK high school

លេខទំនាក់ទំនង៖ 016 644 024 / 070 704 839 /081 702 590


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang