តោះ​ ទៅ​ភ្លក់​កាហ្វេ​នៅ​ហាង​ទាំង​នេះ​មើល! ​តម្លៃ​សមរម្យ ​ហើយ​កាហ្វេ​ឆ្ងាញ់​ទៀត

  • 2017-06-27 20:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ផឹក​កាហ្វេ​ ភាគ​ច្រើន​គេ​ចូល​ចិត្ត​សាក​រសជាតិស្ទើរ​គ្រប់​ហាង​កាហ្វេ​ មិន​ថា​ជា​លក្ខណៈ​លំដាប់​ ឬក៏​ហាង​តូច​ៗនោះ​ទេ។ អញ្ចឹង​ថ្ងៃ​នេះ​ សប្បាយ​ដើរ​ នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​​ភ្លក់​នូវ​រសជាតិ​កាហ្វេ​តាម​ហាង​​​ដែល​មាន​តម្លៃថោក​សមរម្យ​​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​យើង​។ តោះ​ យើង​ទៅ​៖

​ហាង​កាហ្វេ Cafe Crema Cambodia

ជា​ហាង​កាហ្វេ​បែប​​ Coffee Take-away ដែល​មាន​គុណ​ភាព​ខ្ពស់ និងតម្លៃ​សមរម្យ ចាប់​ពី៤០០០រៀល​ដល់ ៨០០០រៀល​ក្នុង​មួយ​កែវ ​ហើយ​មិន​ត្រឹម​តែ​មាន​កាហ្វេ​ដែល​ឈ្ងុយ​ឆ្ងាញ់​ទេ ​មាន​ទាំង​ភេសជ្ជៈ​ផ្លែ​ស្រស់​ទៀត​។​

​ទីតាំង​៖ នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៨៤ ជិត​ហាង​មី​បួស​ វិទ្យាល័យព្រះស៊ីសុវត្ថិ ។

Free Delivery: 093 690 028

FB Page: CafeCrema Cambodia

ហាង​កាហ្វេ Bus Café

Bus Café​ ជាហាង​កាហ្វេ​មួយ​ដែល​មាន​ការ​រចនា​ទាក់​ទាញ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សម្រាប់​ភេសជ្ជៈ​ក៏​មាន​រសជាតិ​ ជាមួយ​នឹង​តម្លៃ​ថោក​សមរម្យ​ផង​ដែរ។

ទីតាំង៖ ផ្ទះលេខ ៣៤៩ ផ្លូវលេខ ១៦៩ សង្កាត់ទួលទំពូង២ ភ្នំពេញ។

CYCLO Café

CYCLO Café ក៏​ជា​ហាង​កាហ្វេ​មួយ​កំពុង​ពេញ​និយម ​ដែល​ពី​មុន​ជា​ហាង​កាហ្វេ​លក់​តាម​ចិញ្ចើម​ផ្លូវ​ ប៉ុន្តែឥឡូវ​នេះ​ហាង​ CYCLO Café ​ក៏​បាន​បង្កើត​ជា​ហាង​ធំ​ល្មម​ ដែល​មាន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​​អង្គុយ​ផឹក​ភេសជ្ជៈ​ រី​ឯ​តម្លៃ​ក៏​​សមរម្យ​ផង​ដែរ។

ទីតាំង៖ ផ្លូវ ១៦៣​ កែង ផ្លូវ ៣៨៦ តាម​ផ្លូវ​ទៅ​ស្តុប​ទួលទំពួង

​ទូរស័ព្ទ​ទំនាក់ទំនង៖ ​​010 700 012

De Ox Cart Café កាហ្វេ​រទេះគោ​

​​​ De Ox Cart Café កាហ្វេ​រទេះគោ​ ជា​ហាង​កាហ្វេ​មាន​លក្ខណៈ​ប្លែក​បែប​ជាខ្មែរ ដែល​គេបានយក​រទេះ​គោ​មក​ច្នៃជា​កន្លែង​ដាក់​ម៉ាស៊ីន​ឆុង​កាហ្វេ​ ហើយ​បើ​​រសជាតិ​កាហ្វេ​ក៏​មាន​ការ​ពេញ​និយម រួម​ផ្សំនឹង​តម្លៃ​ដែល​លក់​ចាប់ពី​៦០០០រៀលឡើង​ទៅ​។​

ទីតាំង​៖ នៅ​លើ​ផ្លូវ​ ៣៦០​ កែង​ផ្លូវ​សាលា EASTWEST ទូរស័ព្ទ​ទំនាក់ទំនង​​៖ 012 786 959
​​

តើ​ហាង​ណាខ្លះ​ហើយ​ដែល​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ទៅ? ​​កុំ​ភ្លេច​ comment ប្រាប់​ផង​ណា​។


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin