ទៅដល់កោះរ៉ុង មានដែលសាកជិះខ្សែរ៉កដ៏អស្ចារ្យនេះនៅ?

  • 2017-06-27 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះរ៉ុង គឺជាកោះមួយដែលគ្រប់គ្នាស្គាល់ថា មានឆ្នេរ​លាយ​ជាមួយ​ថ្ម ឆ្នេរ​ខ្លះ​មាន​ខ្សាច់​ស​ក្បុស ហើយ​មាន​ទឹក​ថ្លាដូច​កញ្ចក់ មាន​ផ្កា​ថ្ម​ដុះ​ក្នុង​ទឹក ឆ្នេរ​វែងដ៏ស្រស់ស្អាត ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សរសើរមិនដាច់ពីមាត់ ហើយអ្វីដែលកាន់តែធ្វើឲ្យដំណើរកម្សាន្តកាន់តែរំភើបទៀតនោះ គឺនៅកោះរុងក៏មានកន្លែងជិះខ្សែរ៉ក High Point Adventure Park ដែលនឹងមិនធ្វើឲ្យប្រិយមិត្តខកបំណងឡើយ ជាមួយនឹងខ្សែរ៉ក ដែលមានប្រវែងជាង៤០០ម៉ែត្រ អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៅកោះរុងជាមិនខាន។

ចំណែកឯតម្លៃវិញគឺ $២០សម្រាប់ភ្ញៀវម្នាក់។ សម្រាប់ម៉ោងបើកឲ្យលេងចាប់ពី៨ៈ៣០ព្រឹក រហូតដល់ម៉ោង៣រសៀល។ តោះទៅសាកទាំងអស់គ្នាហ្អី!

អាសយដ្ឋាន៖ ភូមិកោះតូច កោះរ៉ុង ក្រុងព្រះសីហនុ

លេខទូរស័ព្ទទំនាក់ទំនង៖​  016 839 993


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang