អ្នកណាថានៅផ្ទះចុងសប្ដាហ៍គួរឲ្យធុញទ្រាន់នោះ?
- 2017-06-30 20:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាថានៅផ្ទះចុងសប្ដាហ៍គួរឲ្យធុញទ្រាន់នោះ?
ចន្លោះមិនឃើញ
ជាធម្មតា ឲ្យតែនៅក្នុងថ្ងៃដែលកំពុងធ្វើការងារ ឬពេលកំពុងតែនៅក្នុងសាលារៀន ចេះតែមានអារម្មណ៍ថាចង់នៅផ្ទះគេងឲ្យបានច្រើន ឬធ្វើនេះធ្វើនោះ ប៉ុន្តែឲ្យតែដល់ថ្ងៃចុងសប្ដាហ៍បានសម្រាកនៅផ្ទះ តែអ្នកបែរជាមានអារម្មណ៍ថាអផ្សុក។ ទៅ អញ្ចឹងមែនអត់? ហើយបើដើរទៅ ត្រូវចំណាយលុយច្រើនទៀត។ អញ្ចឹងគួរធ្វើម៉េចទៅដើម្បីឲ្យសម្រាកនៅផ្ទះចុងសប្ដាហ៍មិនមានភាពអផ្សុកនោះ?
តោះ! សប្បាយដើរ នឹងបង្ហាញអ្នកថា តើគួរធ្វើអ្វីខ្លះនៅផ្ទះចុងសប្ដាហ៍រីករាយ ហើយមានប្រយោជន៍ដល់ខ្លួនទៀត?
ហាត់ប្រាណនៅព្រឹក
យើងគួរតែចំណាយពេលព្រឹកចុងសប្ដាហ៍នេះហើយ ដើម្បីធ្វើលំហាត់ប្រាណខ្លះ ព្រោះជាធម្មតាអ្នកដែលមានការរវល់ច្រើន គឺមិនមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពនោះទេ។
ធ្វើការងារផ្ទះ
បើនិយាយរឿងការងារផ្ទះអញ្ចឹង អ្នកនឹងខ្ជិលមែនទេ? ប៉ុន្តែបើអ្នកយកពេលសម្រាកនេះមករៀបចំផ្ទះ ឬក៏បន្ទប់គេងរបស់អ្នកឲ្យបានស្អាតគឺកាន់តែល្អ។ គ្រាន់តែបោសជូតសម្អាត មានទៅហត់ប៉ុន្មាន? វាល្អជាងអ្នកយកពេលទាំងនោះទៅដើរឥតប្រយោជន៍។
ធ្វើអាហារដែលអ្នកចង់ញ៉ាំ
ជៀសជាងអ្នកចំណាយច្រើនទៅទិញរបស់ញ៉ាំនៅខាងក្រៅ ហើយអាចញ៉ាំម្ហូបដែលយើងចង់ញ៉ាំបានទៀត។
សម្រាកអានសៀវភៅ
ពេលថ្ងៃរសៀលជាពេលល្អសម្រាប់សម្រាកអានសៀវភៅណាដែលចូលចិត្ត ហើយមានតន្ត្រីកំដរទៀតនោះ រឹតតែពិសេសមែនអត់? ថាមិនត្រូវអ្នកអាចនឹងគេងលក់ទៀតផង។
មើលទូរទស្សន៍
ឥលូវនេះ គេនិយមតែលេងអ៊ីនធឺណិត មើលហ្វេសបុកម្នាក់ឯងហ្នឹង។ ដូចនេះ ពេលល្ងាចអញ្ចឹង អ្នកគួរតែមានពេលអង្គុយជជែកគ្នាលេង មើលទូរទស្សន៍ជាមួយគ្រួសារ ប៉ាម៉ាក់ខ្លះក៏ល្អដែរ។
គិតៗទៅ ពេលវេលាមួយថ្ងៃនៃចុងសប្ដាហ៍ គឺពិតជាលឿនណាស់។ អញ្ចឹងហើយ អ្នកគួរយកពេលសម្រាកទាំងនោះធ្វើអ្វីឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯង។
អត្ថបទ៖ chanvutha yin