មិន​ចាំ​បាច់​ទៅ​ដល់​ថៃ​ទេ​ ត្រឹម​តែ Bangkok Bar ក៏​ធ្វើ​ឲ្យ​អ្នកមានអារម្មណ៍​ដូច​នៅ​បាងកក​អ៊ីចឹង!

  • 2017-07-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ម៉ោង​ការងារ​​ មាន​អារម្មណ៍​ថា​ចង់​បន្ធូរ​អារម្មណ៍​ ជួប​ជុំ​មិត្តភក្ដិ​រីក​រាយ​ ញ៉ាំ​អី​តិច​តួច​ អង្គុយ​ស្ដាប់​ភ្លេង​បែប​កន្ត្រាក់​អារម្មណ៍​កម្សាន្ត​សប្បាយ​ដែរ​ឬ​ទេ?​ Bangkok Bar​ ជា​កន្លែង​ល្អ​មួយ​សម្រាប់​អ្នក​ទាំង​អស់​​ អាច​បន្ធូរ​អារម្មណ៍​ផ្លាស់​ប្ដូរ​បរិយាកាស​ដ៏​អួអាប់​មក​ស្រស់​ស្រាយ​វិញ​បាន​​​ជាមួយ​នឹង​បទភ្លេង​កន្ត្រាក់​អារម្មណ៍​ ហើយ​​នៅ​ទី​នោះ​ក៏​មាន​ដូច​ជា​ម្ហូប​អាហារ ​និង​មាន​ជា​ប្រភេទស្រាបៀរដែល​នាំ​មកពី​ប្រទេស​ថៃ។​ នៅ​ទី​នោះ ​មិន​ត្រឹម​តែ​មាន​បរិយាកាស​ល្អ​ទេ​ ថែម​ទាំង​ម្ហូប​អាហារ ភេសជ្ជៈ ​​មាន​តម្លៃ​សមរម្យ​​ ដូច​ជា​​ប្រភេទ​ Reverse Tap Beer ដែល​មាន​តម្លៃ​ត្រឹម​តែ​៣​ដុល្លារ​ប៉ុណ្ណោះ​ ឬ​ក៏​ចង់​ធ្វើ​ជា​កម្មវិធី​ខួប​កំណើត​​ ក៏​មាន​ Discount ១០% និង​មាន​ជូន​ជា​នំ​ខេក​ទៀ​ត។ តោះ​​ ពេល​ល្ងាច​បន្ទាប់​ពី​ការ​ងារ​ហ្នឹង ​ចាំ​អង្កាល់ណា​ទៀត​ ណាត់​មិត្តភក្ដិ ជួប​ជុំ​គ្នា....

ទីតាំង​នៅ​ក្នុង​ផ្សា​រាត្រី​កុងតឺន័រ​ ចាប់​លក់​ពី​ម៉ោង៤ល្ងាច ដល់១១យប់

ទំនាក់ទំនង​លេខ​៖ ០៨៧ ៧៨៩ ៦៨៨

Facebook: [Bangkok Bar] (https://www.facebook.com/BangkokBarPP/) ​​​​


អត្ថបទ៖ chanvutha yin