ត្រៀម​ទស្សនាខ្សែភាពយន្តជាច្រើនរបស់​ផលិតកម្ម MARVEL នៅ​ក្នុងឆ្នាំនេះ!

  • 2017-07-13 01:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះអ្នកដែលចូលចិត្តមើលផលិតកម្ម Marvel របស់អាមេរិក នៅចុងឆ្នាំ២០១៧នេះ គឺនឹងមានចេញជារឿងភាគដ៏គួរឲ្យអស្ចារ្យជាច្រើន។ បើអ្នកមិនមើល នឹងស្តាយក្រោយជាមិនខានឡើយ។ Marvel ទទួលបាននូវការកត់សម្គាល់ជាខ្លាំងពីសាធារណ: ដោយសារភាពជោគជ័យនៃខ្សែភាពយន្តខ្នាតធំជាច្រើន។ ឥឡូវនេះ Marvel នឹងចេញជារឿងភាគលក្ខណៈភាពយន្តខ្នាតតូចនៅខែសីហានេះតទៅ។

១. The Defenders (ថ្ងៃទី១៨ ខែសីហា)

រឿងភាគដ៏ពិសេសមួយដែលប្រមូលផ្តុំនូវវីរបុរស និងវីរនារីទាំង៤រូប មាន Daredevil សម្តែងដោយ Charlie Cox, Jessica Jones សម្តែងដោយ Krysten Ritter, Luke Cage សម្តែងដោយ Mike Colter និង Iron Fist សម្តែងដោយ Finn Jones ដើម្បីសង្គ្រោះទីក្រុង New York ដែលជាផ្ទះរបស់ពួកគេ។

(តួអង្គនីមួយៗក៏មានរឿងភាគរបស់ខ្លួនឯងដែរ។)

២. The Inhumans (ថ្ងៃទី១ ខែកញ្ញា)

អ្នកតាមដានរឿងភាគ Agents of S.H.I.E.L.D. ដឹងច្បាស់ណាស់ថា Inhumans នោះគឺជានរណាគេ។ Inhumans និយាយអំពីរឿងមនុស្សដែលមានថាមពលពិសេសមួយក្រុម ដែលព្យាយាមប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់ការរើសអើង និងទទួលសិទ្ធិដូចមនុស្សធម្មតាក្នុងសង្គម។

៣ . The Punisher (នៅចុងឆ្នាំ)

រឿងនេះនិយាយពីតួអង្គឈ្មោះ Frank Castle ដែលស្បត់ថា នឹងសងសឹកឲ្យក្រុមគ្រួសាររបស់គាត់ដែលត្រូវគេសម្លាប់ ទោះបីប្រើមធ្យោបាយអ្វីក៏ដោយ។


អត្ថបទ៖​ Kimteng Pech