៣ម៉ូដពី Rolex ក្នុងឆ្នាំ២០១៧!​ ម៉ូដ​មួយ​ណា​ដែលអ្នក​ចូល​ចិត្ត​?

  • 2017-07-16 05:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាម៉ាក Rolex ជាម៉ាកមួយដែលមានភាពល្បីរន្ទឺទាំងគុណភាព ភាពសង្ហាទាក់ទាញ និងតម្លៃ។ ម៉ាកនេះបានបង្កើតឡើងជារូបរាងដំបូងនៅឆ្នាំ១៩០៥ នៅទីក្រុងឡុង ចក្រភពអង់គ្លេស។ បន្ទាប់មកទីតាំងផលិតប្តូរទៅប្រទេសស្វីសវិញនៅឆ្នាំ១៩១៩។ ហើយមកដល់ឆ្នាំ២០១៧នេះ នាឡិកាម៉ាក​ Rolex ក៏នៅរក្សាតំណែងខ្ពស់ក្នុងទីផ្សារពិភពលោកបានដដែល។

The Sea-Dweller

នេះជានាឡិកាសម្រាប់អ្នកមុជទឹកជំនាន់ចុងក្រោយបង្អស់ ដែលនាឡិកាប្រភេទនេះលេចចេញជារូបរាងតាំងពី៥០ឆ្នាំមុនម៉្លេះ។ វាមានមុខកាត់៤៣ម.ម ប្រភេទកញ្ចក់៣២៣៥។ ដើម្បីឲ្សស្រួលក្នុងការមើលថ្ងៃ Rolex បានរចនាកញ្ចក់ប៉ោងឡើងនៅត្រង់ចំនុចម៉ោង៣។ ហើយរាល់ការតុបតែងនាឡិកាប្រភេទនេះ គឺសំដៅជាពិសេសលើមុខងារការពារជំរាបទឹក។

Oyster Perpetual Yacht-Master II

សម្រាប់អ្នកចូលចិត្តកីឡានៅនឹងសមុទ្រគឺត្រូវតែម្តង ព្រោះនាឡិកានេះ គឺផ្តោតសំខាន់ទៅលើរូបរាងដ៏ទាក់ទាញ និងត្រូវជាមួយបរិយាកាសបែបនេះឯង។ វាជួយសម្រួលក្នុងការមើលម៉ោង ដែលត្រង់ម៉ោង១២ វាមានចំនុចដៅរាងត្រីកោណ និងម៉ោង៦ចំនុចនៅមានរាងចតុកោណកែង។ ទ្រនិចម៉ោង និងទ្រនិចនាទីបែងចែកពីគ្នាបានយ៉ាងល្អ។ មុខងារពិសេសរបស់នាឡិកានេះ គឺវាអាចរាប់ថយក្រោយបានពីរយៈពេលពី១ទៅ១០នាទី។

Oyster Perpetual Cosmograph Daytona

នាឡិកាម៉ាកនេះ វាឈរនៅជួរមុខគេដោយសារតែរូបរាងសង្ហាគ្មានគូប្រៀបរបស់វា។ ផ្ទៃនៃមុខនាឡិកាធ្វើពីមាស ឬប្លាទីនស រំលេចដោយសេរ៉ាមិចពណ៌ខ្មៅ ដែលសមត្ថភាពពិសេសរបស់វា គឺមិនហើរពណ៌ មិនឆ្កូត និងទប់ទល់នឹងកាំរស្មី UV បានយ៉ាងល្អ។ មុខងារពិសេសរបស់វា គឺវាជានាឡិកាកីឡា ហើយនឹងជាមិត្តដ៏ល្អសំរាប់អ្នកចូលចិត្តលេងកីឡា។

បញ្ជាក់៖ គ្រប់នាឡិកាទាំង៣ប្រភេទមានពណ៌ផ្សេងៗដែលជាជម្រើសរបស់អ្នកចូលចិត្ត។


ប្រភព៖ Rolex ប្រែ​សម្រួល៖ chanvutha yin