តើ​កាដូអ្វី​ខ្លះដែលអ្នកនឹងពេញ​ចិត្តពេល​បុរស​ទិញ​ជូន​?

  • 2017-07-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ភាគ​ច្រើន​តែង​តែ​ខ្វល់​ចិត្ត​​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ខួប​កំណើត​មិត្ត​ស្រី​ ឬ​ក៏​ដល់​ពេល​ Anniversary នៃ​ថ្ងៃ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ មិន​ដឹង​ថា​នឹង​ទិញ​ជា​កាដូ​ជូន​ទៅ​ដល់​នាង​ដើម្បី​ឲ្យ​នាង​ពេញ​ចិត្ត​នោះ។ សម្រាប់​ថ្ងៃ​នេះ​​ សប្បាយ​ដើរ មាន​​យោបល់​ខ្លះ​ចង់​ចែក​រំលែក សម្រាប់​បុរស​ជ្រើស​កាដូឲ្យ​នារី​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ពេញ​ចិត្ត​នឹង​កាដូ​ទាំង​នោះ​។ តោះ​ ទៅមើល​ថា ​តើ​មាន​អ្វី​ខ្លះ​ដែល​ជា​ចំណូល​ចិត្ត​នារី​នោះ៖

១. ទិញ​ជា​ប្រភេទ​កាមេរ៉ា Beauty

នារី​នឹង​ពេញ​ចិត្ត​​កាដូ​ប្រភេទនេះ ​ប្រសិន​បើ​មិត្ត​ស្រី​អ្នក​ជា​នារី​ដែល​ចូល​ចិត្ត​ការ​ថត​រូប​នោះ​។

២. ទិញ​ជា​គ្រឿង​សម្អាង ប្រភេទ​ក្រេម​លាប​មាត់​

នារី​គ្រប់​​រូប​ គឺខ្វះ​មិន​បាន​នៃ​គ្រឿង​សម្អាង​ប្រភេទ​នេះ ហើយ​នាង​នឹង​រឹត​តែ​រីករាយ​ទៀត​នៅ​ពេល​មិត្ត​ប្រុស​របស់​ខ្លួន​ដឹង​ពណ៌​ក្រេម​ដែល​ខ្លួន​ចូល​ចិត្ត​ ហើយ​ទិញ​ជូន​ជា​កាដូ​នៅ​ថ្ងៃ​ពិសេស​ទៀត​នោះ។

៣. ទិញ​ស្បែកជើង

សម្រាប់​ស្បែកជើង ​គឺ​ជា​អ្វី​ដែល​នាង​នឹង​ពាក់​ជាប់​ជើង ​ហើយ​ដើរ​តាម​នាង​រហូត​។ ​​​

៤. រៀប​ចំ​ដើរ​កម្សាន្ត​ជាមួយ​នឹង​មិត្ត​ស្រី

អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​នាង​រំភើប​ទៀត​នោះ គឺ​ការ​នាំ​នាង​ទៅ​កាន់​កន្លែង​ដែល​នាង​ចង់​ទៅ​កម្សាន្ត គឺ​កន្លែង​ដែល​នាង​ប្រាថ្នា​ថា​នឹង​អ្នក​នឹង​កាន់ដៃ​នាង​ទៅ​ដល់​។ វា​ពិត​ជា​មាន​ភាព​រ៉ូមេនទិច​ណាស់​ដែល​គូស្នេហ៍​ធ្វើ​ដាក់​បែប​នេះ ​ហើយ​វា​ក៏​មានតម្លៃ​ជា​ងការ​ទិញ​កាដូ​ទៅ​ទៀត​។.

ទាំងអស់​នេះ​គ្រាន់តែ​ជា​យោបល់​បន្តិច​បន្តួច​ចែក​រំលែក​ប៉ុណ្ណោះ តែ​បើ​អ្នក​ជា​មនុស្ស​ស្មោះ​នោះ​ ទោះ​បី​ជា​កាដូ​អ្វី​ដែល​អ្នក​ជូន​ទៅ​នាង​ដោយ​ចិត្ត​ស្មោះ​នោះ ​នាង​នឹង​ទទួល​កាដូនោះ​ដោយ​រីករាយ​ដូច​គ្នា​។​​​​


អត្ថបទ៖ chanvutha yin