មាន​ដឹង​អត់​ថា​ រឿង​ Game of Thrones ទាក់ទងទៅនឹងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស?

  • 2017-07-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Game of Thrones គឺជាប្រភេទរឿងប្រឌិតដ៏ល្បីល្បាញដែលនិយាយអំពីសង្គ្រាមដណ្តើមរាជក្នុងសម័យបុរាណមួយ។ រហូតដល់ពេលនេះ អ្វីដែលធ្វើអោយអ្នកតាមដានកត់សំគាល់យ៉ាងខ្លាំងនោះ គឺភាពស្រដៀងគ្នារវាងសាច់រឿង និងហេតុការណ៍ប្រវត្តិសាស្រ្តពិតរបស់ចក្រភពអង់គ្លេសតែម្តង។ យោងទៅតាមអ្នកនិពន្ធលោក George R.R.Martin គាត់បាននិយាយផងដែរថា ទោះបីរឿងនេះជារឿងគាត់ប្រឌិតក៏ដោយ ប៉ុន្តែហេតុការណ៍ក្នុងប្រវិត្តសាស្ត្រពិតមួយចំនួនស្រដៀងនឹងរឿងនេះផងដែរ។ សូមមើលទាំងអស់គ្នា៖

១. ផែនទី Westeros ស្រដៀងទៅនឹងចក្រភពអង់គ្លេស

២. The Wall និង Hadrian's Wall

នៅក្នុងសាច់រឿង The Wall គឺជាជញ្ជាំងក៏ធំមួយដែលការពារប្រជាជនរបស់ Westeros ពីការឈ្លានពានកាប់សម្លាប់របស់ The White Walkers។ ឯក្នុងប្រវត្តិពិតវិញ គឺមានជញ្ជាំងមួយហៅថា Hadrian's Wall ក្នុងផែនទី​ចក្រភពអង់គ្លេសដែលបំបែកពួកជនជាតិរ៉ូមពីជនជាតិស្កុតឡែន។

៣. គ្រួសារត្រកូល The Starks និង Lannisters ស្រដៀងគ្រួសារត្រកូល The Yorks និង Lancasters

Game of Thrones គឺមានសាច់រឿងមួយចំនួនយោងទៅតាមរឿងសង្គ្រាមដណ្តើមរាជ Wars of The Roses នៅសតវត្សទី១៥ ដែលចូលរួមដោយគ្រួសារត្រកូល The Yorks និង Lancasters។

៤. Joffrey Baratheon និង Edward of West Minster

យោងតាមប្រវត្តិសាស្រ្ត Edward of West Minster ជាកូនប្រុសរបស់ស្តេច Henry VI ដែលល្បីថាមានភាពឃោឃៅនិយាយអំពីតែរឿងកាប់សម្លាប់ និងសង្គ្រាម​ស្រដៀង​ទៅនឹងតួអង្គ Joffrey Baratheon។

៥. The White Walkers ស្រដៀងនឹង Celtic Fairies

យោងទៅតាមរឿងព្រេងរបស់ប្រទេស Ireland មាននូវសត្វសាហាវគួរអោយខ្លាចម្យ៉ាងដែលឈ្លានពានមនុស្សតាមវដ្តសង្សារដូចទៅនឹង The White Walkers ក្នុងរឿងដែរ។

៦. ឈុតឆាក The Red Wedding ស្រដៀងនឹងប្រវត្តិហេតុការណ៍ The Black Dinner និងការ សម្លាប់នៅ Glencoe

ស្តេចស្កុតឡែនបានទទួលសត្រូវរបស់គាត់ឈ្មោះ​ Earl of Douglas ចូលទៅក្នុងផ្ទះទទួលទានអាហារដោយសន្យាថានឹងមានសុវត្ថិភាព ប៉ុន្តែគ្រាន់តែជាពាក្យកុហក។ ដូចនៅក្នុងរឿងដែរ គ្រួសារត្រកូល The Starks បានចាញ់ល្បិចសត្រូវ ហេីយជួបនូវវាសនាដ៏អាក្រក់។


ប្រភព៖ emgn.com អត្ថបទ៖ Kimteng Pech