ទឹកឆ្លាក់នៅក្នុងផ្សារទំនើបនៅថៃ ពិតជាអស្ចារ្យមែន!
- 2017-08-04 00:20:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកឆ្លាក់នៅក្នុងផ្សារទំនើបនៅថៃ ពិតជាអស្ចារ្យមែន!
ចន្លោះមិនឃើញ
ទីក្រុងបាងកកនៅតែបន្តរីកចម្រើនជាមួយទីតាំងថ្មីៗដ៏អស្ចារ្យ និងសួនច្បារដែលជាទីដែលមនុស្សអាចធ្វើការ និងកម្សាន្តបាន។ ខណៈពេលដែលសួនច្បារនៅទីក្រុងបាងកកបានទាក់ទាញមនុស្សជាច្រើន អគារមួយចំនួននៅលើអាកាសក៏មានកន្លែងដែលមានធម្មជាតិដ៏ស្រស់ស្អាតផងដែរ ដូចជាផ្សារទំនើប EmQuartier ដែលជាផ្សារទំនើបដ៏ប្រណិតមួយ ដែលមានការរៀបចំ និងសីតុណ្ណភាពដូចនៅក្នុងតំបន់ត្រូពិច និងមានទឹកជ្រោះដែលច្នៃឡើងដូចជាធម្មជាតិពិតៗនៅក្នុងផ្សារ។
អ្នកនឹងឃើញសួនច្បារជាង៣០០០ម៉ែត្រការ៉េ និងត្រូវបានស្វាគមន៍ដោយទឹកជ្រោះធំនៅចំកណ្តាលផ្សារ។ ទឹកជ្រោះដែលមនុស្សបង្កើតនោះមានកម្ពស់ប្រហែល៤០ម៉ែត្រ ដែលមើលទៅស្រស់ស្អាតមែនទែន។ តោះ បើបានទៅថៃ កុំភ្លេចទៅផ្សារទំនើប EmQuartier ក្នុងទីក្រុងបាងកក៕
ប្រភព៖ theculturetrip ប្រែសម្រួល៖ sophea kheang