ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នឹងមកដល់វេបសាយ Netflix នៅខែកញ្ញានេះហើយ!

  • 2017-08-03 19:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាភាពយន្តខ្នាតធំមួយដែលប្រជាជនខ្មែរទន្ទឹងរង់ចាំទស្សនាយ៉ាងយូរមកហើយ ឥឡូវនេះវានឹងបង្ហាញខ្លួននៅក្នុងវេបសាយខ្សែភាពយន្តដ៏ល្បី Netflix នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នេះហើយ។

គួរបញ្ជាក់ផងដែរថា រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» នេះ ត្រូវបានដឹកនាំរឿងដោយអ្នកស្រី អេនជូលីណា ជូលី ដែលភាពយន្តនេះ ជាភាពយន្តបង្ហាញពីសម័យកម្ពុជាប្រជាធិបតេយ្យ និងគឺជាការចងចាំដ៏ឈឺចាប់របស់អ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើងពេលខ្មែរក្រហមបានឡើងកាន់អំណាច កាលពីអ្នកស្រីនៅអាយុ៥ឆ្នាំ ដល់៩ឆ្នាំ។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងផ្តូរផ្តាច់របស់គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។ តោះ រង់ចាំមើលទាំងអស់គ្នា។


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang