ឃើញក្លឹបហាត់ប្រាណមួយនេះហើយ ប្រាកដជាចង់ទៅតែម្តង!

  • 2017-09-08 19:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឲ្យមានសុខភាពល្អ មនុស្សម្នាក់ៗត្រូវតែមានរបបអាហារត្រឹមត្រូវ ថែមទាំងត្រូវធ្វើការហាត់ប្រាណជាប្រចាំទៀតផង។ វាមិនត្រឹមតែធ្វើឲ្យសុខភាពល្អតែមួយមុខនោះទេ ប៉ុន្តែក៏អាចធ្វើឲ្យរូបរាងរបស់យើងមាំមួន និងស្រស់ស្អាត ដែលគួរឲ្យទាក់ទាញផងដែរ។ ដូច្នេះថ្ងៃនេះ សប្បាយដើរសូមណែនាំកន្លែងហាត់ប្រាណ អាងហែលទឹកភូមិគ្រឹះចោមចៅ ដែលស្អាតប្លែកព្រមទាំងមានឧបករណ៍ហាត់ប្រាណទំនើបៗ អាងហែលទឹកជាប្រភេទទឹកសមុទ្រ ថ្លា គួរឲ្យចង់មុជ។ ប្រាកដជាកន្លែងដ៏ល្អបំផុតនៅចុងសប្ដាហ៍នេះក្នុងការធ្វើឲ្យសុខភាពល្អ។ តម្លៃក្នុងម្នាក់គឺ ហែលទឹក៣ដុល្លារ និង៥ដុល្លារលេងបានគ្រប់មុខ។

អាសយដ្ឋាន៖ ផ្លូវជាតិលេខ៤ ចម្ងាយពីរង្វង់មូលចោមចៅទៅលិច៣០០ម៉ែត្រ ខាងស្តាំដៃ ជិតខាងនំបុ័ងហុកឡាយ និងហាងនំបុ័ងភ្នំពេញ៕


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang