កោះស្ដេច កន្លែងកម្សាន្ដដ៏ល្អបំផុតសម្រាប់ចុងសបា្ដហ៍នេះ!

  • 2017-09-14 22:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលធុញទ្រាន់នឹងជីវិតប្រចាំថ្ងៃ មានការងារច្រើន ឬមានបញ្ហាអ្វីដែលធ្វើឲ្យមិនសប្បាយចិត្ត ហើយចង់រកទីស្ងប់ស្ងាត់ដើម្បីលំហែកាយបំភ្លេចទុក្ខ សប្បាយដើរសូមណែនាំកន្លែងដ៏ពិសេសមួយ គឺ «កោះស្តេច»។ នៅមិនឆ្ងាយពីទីរួមខេត្តកោះកុង យើងត្រូវជិះទូក ឬកាណូតតែប្រហែល៥-១០នាទីដើម្បីទៅដល់ទីនោះ។ ដំណើរតាមផ្លូវទឹកត្រូវឆ្លងកាត់ទេសភាពទឹកសមុទ្រពណ៌ខៀវថ្លា អមដោយខ្យល់បក់ត្រជាក់ ធ្វើឲ្យយើងហាក់មានអារម្មណ៍ស្រស់ស្រាយមែនទែន។

ចំណែកឯការស្នាក់នៅទីនោះវិញ ក៏មានតម្លៃសមរម្យ ដោយផ្ទះសំណាក់ក្នុងមួយបន្ទប់តម្លៃចាប់ពី១៥ដុល្លារឡើងទៅ (មានគ្រែ២)។ បើនិយាយពីម្ហូបញាំវិញ អ្នកចូលចិត្តគ្រឿងសមុទ្រ ធានាថានឹងត្រូវចិត្តតែម្តង ព្រោះក្រៅពីស្រស់ល្អ រសជាតិផ្អែមឆ្ងាញ់ អមដោយទឹកដៃធ្វើម្ហូបដ៏ប្រសព្វរបស់អ្នកស្រុកនោះហើយ វាថែមទាំងមានតម្លៃថោកទៀតផង (តែហិរបន្តិច)។ រលកនៅលើកោះនោះធំៗជាងនៅឆ្នេរសមុទ្រទូទៅ ហើយមានផ្ទាំងថ្មបន្ថែមពីលើឆ្នេរខ្សាច់ទៀត៕


អត្ថបទ៖ sophea kheang