អាន​៧ចំនុចនេះ​ហើយ​ អាច​នឹង​ធ្វើឲ្យអ្នកចង់ចេះផឹកកាហ្វេនឹងគេដែរ!

  • 2017-09-14 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ចំនួននៃអ្នកផឹកកាហ្វេមានការកើនឡើងជាលំដាប់ ស្របជាមួយនឹងហាងកាហ្វេដែលកំពុងតែដុះដាលផងដែរ។ អ្នកខ្លះអាចគិតថា កាហ្វេមិនល្អសម្រាប់សុខភាពនោះទេ ហើយតែងតែជៀសវាងវា តែ៧ចំនុចខាងក្រោមនេះអាចនឹងផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកបាន។

១. ធ្វើខួរក្បាលរបស់អ្នកកាន់តែមានភាពរស់រវើក

វាមិនមែនជារឿងប្លែកនោះទេដែលកាហ្វេធ្វើឲ្យអ្នកមានការយកចិត្តទុកដាក់ខ្ពស់ជាធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ បើអ្នកផឹកលាយជាមួយនឹងស្ករបន្ដិច នោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពវៃឆ្លាតមួយរយៈ ដោយសារសារធាតុនៃកាហ្វេ និងគ្លុយកូស។

២. ឡើងសម្ពាធឈាម

វាល្អបំផុតសម្រាប់អ្នកដែលមានសម្ពាធឈាមទាប។

៣. ធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នកកាន់តែខ្លាំង

ដោយសារតែកាហ្វេជួយឲ្យប្រព័ន្ធប្រសាទរបស់អ្នកកាន់តែរឹងមំា មានន័យថា អាយុកាលរបស់អ្នកក៏កាន់តែបានយូរអង្វែង។ ម្យ៉ាងវិញទៀត វាក៏អាចជំនួយដល់បេះដូង ថ្លើម និងពោះវៀនផងដែរ។

៤. ព្យាបាលអាការៈឈឺក្បាល កាហ្វេធម្មជាតិអាចជួយសម្រាល និងព្យាបាលអាការៈឈឺក្បាល និងប្រកាំងបានយ៉ាងមានប្រសិទ្ធភាព។

៥. កាត់បន្ថយស្រេ្តស និងជំងឺបាក់ទឹកចិត្ត

មិនត្រូវការច្រើន គ្រាន់តែកាហ្វេមួយកែវតូច ឬក៏ក្លិនរបស់វា ក៏អាចជួយកាត់បន្ថយភាពតានតឹងបានដែរ។

៦. បង្កើនការចងចាំ

មិនត្រឹមតែធ្វើឲ្យអ្នកមានការយកចិត្តទុកដាក់ខ្ពស់នោះទេ តែបង្កើនការចងចំារបស់អ្នកទៀតផង។ ល្អបំផុតប្រសិនតែអ្នកចង់ទន្ទេញមេរៀនមុខប្រលង។

៧. ជួយសម្រកទម្ងន់

ទីបំផុត ក្តីស្រម៉ៃដែលចង់បានរាងស្វែលស្អាតអាចនឹងក្លាយជាការពិតហើយ។ លទ្ធផលកាន់តែល្អប្រសើរ ប្រសិនបើអ្នកផឹកកាហ្វេខ្មៅ អត់ស្ករ៕


អត្ថបទ៖ ដេមី