ចំណាយចាប់់ពី ៨ដុល្លារ មានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ពី Domino's Pizza សាខាថ្មីទី ៧
- 2017-11-07 21:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយចាប់់ពី ៨ដុល្លារ មានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ពី Domino's Pizza សាខាថ្មីទី ៧
ចន្លោះមិនឃើញ
ហាងដូមីណូភីហ្សា សាខាទី ៧ ចាប់បើកថ្មីនៅទីតាំងទួលគោក ទល់មុខ TK Avenue ជាមួយនឹងកម្មវិធីសម្ពោធបើកលក់ជាផ្លូវការនាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមវត្តមានភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងអតិថិជនយ៉ាងច្រើនកុះករ។
ដើម្បីអបអរឱកាសដ៏ពិសេសនេះ ហាងដូមីណូភីហ្សា ក៏បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនជាមួយនឹងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានទូទឹកកកចំនួន ២ គ្រឿង ទូរទស្សន៍ ៣២ អ៊ីញ ចំនួន ២ គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន ២ គ្រឿងម៉ាស៊ីនម៉ៃក្រូវ៉េវ ចំនួន ១ គ្រឿង កង្ហារចំហាយទឹកចំនួន ១ គ្រឿង និងកង្ហារបញ្ឈរចំនួន ២ គ្រឿង ដោយអតិថិជនគ្រាន់តែចំណាយចាប់ពី ៨ ឡើងទៅនៅដូមីណូភីហ្សា សាខាទួលគោក។
លោក ជី សិលា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិដូមីណូភីហ្សា មកបើកដំណើរការនៅប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា៖ "ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ យើងទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះការបើកដំណើរការ ហាងដូមីណូភីហ្សាទាំង ៦ សាខានៅរាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនទូទៅ ដែលចូលចិត្តទទួលទានភីហ្សារសជាតិដើមមកពីសហរដ្ឋអាមេរិក។
នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនយីនកុកហ្វូដខបខាងលើបន្ថែម៖ "ពួកយើងមានមោទនភាពក្នុងការបម្រើជូននូវភីហ្សារសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ គុណភាពខ្ពស់ អមដោយសេវាកម្មលំដាប់ផ្កាយ ៥។ ខ្ញុំជឿជាក់ថា ហាងដូមីណូភីហ្សា ជាពិសេសសាខាថ្មីនៅ TK Avenueនេះ នឹងបន្តទទូលបានការគាំទ្រពីសំណាក់អតិថិជនទាំងអស់ ព្រោះនេះជាទីតាំងមួយដែលពោរពេញដោយសក្តានុពលខ្ពស់ ប្រមូលផ្តុំដោយអាហារម៉ាកល្បីៗ និងស្ថិតនៅកណ្តាលក្រុង។ ទន្ទឹមនឹងនេះ ពួកយើងកំពុងតែបោះជំហានទៅរកការពង្រីកខ្លួនកាន់តែច្រើនឡើង ជាមួយនឹងគម្រោងបើកដំណើរការហាងសរុបចំនួន ២០ សាខាក្នុងឆ្នាំ ២០២០។"
បច្ចុប្បន្ន ក្រៅពីការកុម្មង់នៅហាង និងតាមប្រព័ន្ធទូរស័ព្ទ 18 00 20 20 អតិថិជនក៏អាចកុម្មង់ទិញតាមអនឡាញតាមរយៈវែបសាយ និង app របស់ដូមីណូឈ្មោះ “Domino’s Pizza Asia Pacific” ដែលអាចដោនឡូតប្រើប្រាស់បានទាំងប្រព័ន្ធប្រតិបត្តិការ Android និង IOS ។ ក្នុងនោះ អតិថិជននឹងអាចរីករាយជាមួយនឹងមុខងារពិសេសៗដូចជា Pizza Profile សម្រាប់ឲ្យអតិថិជនងាយស្រួលរក្សាទុកអាសយដ្ឋានរបស់ខ្លួនដោយមិនចាំបាច់បំពេញច្រើនដង, Easy Order សម្រាប់អតិថិជនរក្សាទុកប្រភេទនៃការកុម្មង់ដែលចូលចិត្តសម្រាប់ការកុម្មង់លើកក្រោយ, Domino’s Tracker សម្រាប់តាមដានពីការដឹកជញ្ជូននៅតាមផ្លូវ, និង Order Now ប្ញក៏ Order Later ដើម្បីជ្រើសរើសរវាងការកុម្មង់ភ្លាមៗ ប្ញក៏កុម្មង់ទុកជាមុន៕
អ្នកឈ្នះរង្វាន់៖
ដោយ៖ ថា ម៉ាលីដា