សូកូឡា​រូប​ស្អាតៗ រសជាតិ​ផ្អែម​ឆ្ងាញ់ សម្រាប់​ជា​អំណោយ​នៅ​ថ្ងៃ​គ្រី​ស្មាស​ខាងមុខនេះ!!! 

  • 2017-12-11 22:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ឌឹ សប» ជា​ហាង​សូកូឡា​តូច​មួយ​នៅ​ម្ដុំ​ក្រោយ​វាំង នៅ​ផ្ទះ​លេខ ៣៥ ផ្លូវ ឧកញ៉ា ឈុន (២៤០)  សង្កាត់ ជ័យ​ជម្នះ​ខណ្ឌ ដូនពេញ។ ហាង​មួយ​នេះ​គឺ​​ផ្ដល់​ជូន​សូកូឡា​ជា​ច្រើន​រស​ជាតិ​ដែល​មក​ពី​ប្រទេស​បែលហ្ស៊ិក ដូចជា៖ សូកូឡា​ខ្មៅ សូកូឡា​ស និង​សូកូឡា​ទឹក​ដោះ​គោ។

សម្រាប់​ឱកាស​បុណ្យ​គ្រីស្មាស​ខាងមុខនេះ ឌឹ សប បាន​ច្នៃ​សូកូឡា​ឲ្យ​ចេញ​ជា​រូប​ស្អាត​ៗ គួរ​ឲ្យ​ស្រលាញ់​ជា​ច្រើន ដែល​ស័ក្ដិសម​បំផុត​ក្នុង​ការ​យក​ធ្វើ​ជា​អំណោយ​ជូន​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ក្នុង​ពេលវេលា​ដ៏​ពិសេស​នេះ។

ក្រៅ​ពី​សូកូឡា​នៅ «ឌឹ សប» ក៏​មាន​លក់​កាហ្វេ នំ​ខេក និង​ម្ហូប​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត​ដែរ។​

ទូរស័ព្ទ៖ ០១២ ៨៧២ ៨៤០


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy