អាហារប្រភេទណាដែលមិនគួរបរិភោគពេលមានដំណើរកម្សាន្ត !
- 2017-12-14 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារប្រភេទណាដែលមិនគួរបរិភោគពេលមានដំណើរកម្សាន្ត !
ចន្លោះមិនឃើញ
ជាធម្មតាពេលដើរកម្សាន្តទៅតាមខេត្តឆ្ងាយៗត្រូវជិះឡានយូរពិបាកនិងរកបន្ទប់ទឹកណាស់ណាមួយម្នាក់ៗបន់ឱ្យតែឆាប់ដល់ទេ។ អញ្ចឹងដើម្បីឱ្យដំណើរកម្សាន្តមានភាពរលូនប្រកបដោយភាពរីករាយទាំងផ្លូវកាយនិងចិត្ត, ចូរកុំញ៉ាំប្រភេទអាហារទាំងនេះ ៖
១.យ៉ៅអួ (Yogurt)
តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់និងការអានអត្ថបទពីសុខភាពមួយចំនួន, គឺភាគច្រើនគេនិយាយថាយ៉ៅអួគឺជាប្រភេទអាហារដែលគួរញ៉ាំនៅពេលព្រឹកហើយវាអាចជួយសម្រួលដល់ពោះវៀនធំក្នុងការបន្ទរបង់ផ្សេងៗនិងអាចជួយសម្រកទម្ងន់បានទៀតផង។ ហើយវាពិតជាជួយក្នុងការបន្ទរបង់មែនប៉ុន្តែបើកាលណាញ៉ាំលើសដោយមិនដឹងខ្លួនក៏អាចបណ្ដាលឱ្យទៅរាកវិញក៏ថាបាន។ ដូចនេះគួរគប្បីកុំញ៉ាំវា ពេលយប់មុនថ្ងៃចេញដើរលេង ឬក៏ពេលកំពុងដើរលេងព្រោះវាអាចជាសំណាងអាក្រក់ក៏ថាបាន។
២.ទឹកដោះគោ
ទឹកដោះគោក៏អញ្ចឹងដែរ។ មិនថាទឹកដោះគោជូរឬក៏ ទឹកដោះគោធម្មតាទេ ឱ្យតែជាទឹកដោះគោ គឺមិនខុសគ្នាពីយ៉ៅអួទេ។ ញ៉ាំច្រើនពេកក្នុងពេលតែមួយគឺអាចធ្វើឱ្យ រាក ឬ ឈឺពោះជាដើម។
៣.ម្ជូរ
ម្ជូរមានជាតិជូរខ្លាំងដូចនេះឱកាសនៃការបង្កឱ្យឈឺពោះនិងរាករូសគឺងាយបំផុត។ ហើយកាន់តែងាយទៀតបើអ្នកលក់មិនបានគិតគូរពីអនាម័យឲ្យបានត្រឹមត្រូវទៀតនោះ។ អញ្ចឹងគួរតែជៀសវាងទើបជាជម្រើសល្អ។
៤.អាហារផ្អាប់
អាហារផ្អាប់ដូចជាជ្រក់ផ្សេងៗគឺមានភាគរយនៃការបង្កជាជំងឺរាករូសច្រើន ព្រោះថាអាហារដែលផ្អាប់ទុកយូរគឺតែងតែមានជាតិជូរដែលបង្កពីបាក់តេរី។
អត្ថបទ៖ Sin Sovannleakhena