អ្នក​ទៅ​ទួល​គោក​ពិបាក​រក​របស់​ញ៉ាំណាស់​មែន​ទេ​?

  • 2017-12-19 19:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ដឹង​ថា​បឹង​កេង​កង​ជា​តំបន់​ដែល​សម្បូរ​របស់​ញ៉ាំមែន​ទេ?​ ប៉ុន្តែ​ឥឡូវ​អ្នក​នៅ​តំបន់​ទួល​គោក​អស់​បារម្ភ​ហើយ ព្រោះ​ថា​មាន​ហាង​ថ្មី​បើក​ទៀត​ហើយ​គឺ​ Cups​ Food ដែល​មាន​ទីតាំង​នៅ​ផ្លូវ​លេខ​ ៣៣៧​ (ផ្លូវ​បុរី​សាន់វេ​) ជិត​ TK​ Avenue ​។​ អ្នក​ដែល​មាន​គ្នា​ច្រើន​មិន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ទៀត​នោះ​ទេ។

នៅ​ Cups ​Food ​មាន​មុខ​ម្ហូប​ជា​ច្រើន​ ប្លែកៗ​ហើយ​មាន​រសជាតិ​ឆ្ងាញ់​ទៀត​ផង​។​ មិន​តែ​ប៉ុណ្ណោះ​នៅ​ជាប់ Cups Food ក៏​មាន​ហាង​កាហ្វេ​មួយ​ឈ្មោះ​ថា​ Cups ​Coffee សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ក៏​អាច​ទៅ​សាក​ល្បង​នៅ​ទីនោះ​បាន​ដែរ​។​ ទាំង​​​ Cups​ Food ​និង​ Cups​ Coffee​ មាន​ទី​កន្លែង​ធំ​ទូលាយ​ បរិយាកាស​ស្ងប់​ស្ងាត់​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​ដែល​ចូលចិត្ត​ទៅ​ធ្វើ​ការងារ​សាលា​ជា​ក្រុម​ ឬ​ក៏​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បរិយាកាស​ ស្ងប់ស្ងាត់​តែ​ម្ដង​។​

នៅ​ទីនោះ​មាន​២​ជាន់​ដោយ​ជាន់​ផ្ទាល់​ដី​មាន​ម៉ាស៊ីន​ត្រជាក់​ ហើយ​អ្នក​ទាំងអស់​គ្នា​ក៏​អាច​យក​អាហារ​ពី​ Cups​ Food​ មក​ពិសា​នៅ​ខាង​ក្នុង​ហាង​កាហ្វេ​បាន​ផង​ដែរ។ សម្រាប់​ជាន់​ខាងលើ​វិញ ​អ្នក​ទាំងអស់​គ្នា​អាច​អង្គុយ​ ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​​ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ និង​ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​ស្រស់​ស្រាយ​។​

សម្រាប់អាហារ​ នៅ​ Cups Food ​​និង​ Cups Coffee មានតម្លៃចាប់ពី ៤០០០ រៀល ដល់ ១៦០០០ រៀល។

តោះ​! សាក​មក​មើល​មុខ​ម្ហូប​មួយ​ចំនួន​ដែល Sabay Der បានភ្លក់ជាមួយ​គ្នា!!

នេះ​ជា​បាយ​ឆា​ក្ដាម​អ្នក​កំពត​ជាមួយ​នឹង​ទឹកត្រី​ជូរអែម​ដែល​ល្បី​នៅ​ខេត្ត​កំពត​ក៏​មាន​នៅ​ភ្នំពេញ​យើង​ដែរ។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​បុក​ល្ហុង​វិញ​ក៏​អាច​រក​ជាវ​បាន​ដែរ​នៅ​ Cups Food ។​​ មាន​ទាំង​បុក​ល្ហុង​បែប​ខ្មែរ ​និង​ បែប​ថៃ​ មាន​រសជាតិ​ជូរ​ហិរ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​។

ដែល​សាក​មាន់​ក្រឡុក​នេះ​ហើយ​ឬ​នៅ​? ​ស្រួយៗ​ ហិរ​ៗ ញ៉ាំហើយ​ចាប់​មាត់ ​​ចង់​ញ៉ាំទៀត​តែ​ម្ដង​!

ធ្លាប់​សាក​ មី​កូរ៉េ នេះ​ពី​មុន​អត់​ ? សម្រាប់​អ្នក​ដែល​ចូលចិត្ត​រសជាតិ​ជូរ​ហិរ​អាច​សាក​ភ្លក់​ មី​កូរ៉េ ​នេះ​បាន។

បាយ​ទា​ខ្វៃ​នេះ​វិញ​ គឺ​ ឈ្ងុយ​ខ្លាំង​ណាស់​ហើយ​សាច់​ក៏​ផុយ​ទៀត​។ បើ​បាន​ជ្រលក់​ជា​មួយ​ទឹក​ជ្រលក់​វិញគឺ ​កាន់​តែ​ឆ្ងាញ់​។

នេះ​​ជា​អាហារ​បែប​ថៃ​គឺ​គុយទាវ​ទូក​ ជាមួយ​នឹង​ប្រហិត​សាច់​ជ្រូក​ ឆ្ងាញ់​ជាប់​ចិត្ត​តែ​ម្ដង​។

មិន​​​មែន​មាន​តែ​ម្ហូប​នោះ​ទេ​ Cups Food​ ក៏​មាន​ជា​បង្អែម​សម្រាប់​លាង​មាត់​ដែរ។​ នេះ​គឺ​ជា​ទឹកកក​ឈូស​ព្រិល​ជាមួយ​នឹង​ផ្លែ​គូលែន​ដែល​មាន​រសជាតិ​ផ្អែម​ល្មម ហើយ​បើ​សិន​ជា​ចូលចិត្ត​ផ្អែម​ខ្លាំង​អាច​ស្រូប​ទឹកដោះ​គោ​ពី​លើ​ថែម​ទៀត​ក៏​បាន។

អាសយដ្ឋាន: ផ្ទះលេខ​១៩, ផ្លូវ៣៣៧, សង្កាត់​បឹងកក់១​, ខណ្ឌ​ទួលគោក, រាជធានី​ភ្នំពេញ​

លេខ​ទូរស័ព្ទ​: ០២៣ ៩០១ ៦៧៨

CUPS Coffee


អត្ថបទ៖ Sey